របៀបធ្វើស៊ុបទាកាប៉ាត្រកួន
#របៀបធ្វើស៊ុបទាកាប៉ាត្រកួន
វីឌីអូពីរបៀបធ្វើក្នុងយូរធូប៖ https://youtu.be/_xAALbSviII
_____________________
#គ្រឿងផ្សំ
- ម្ទេសឆ្អើរ ចិញ្រ្ចាំអោយម៉ត់
- កាពិ
- ខ្ទឹមស ចិញ្រ្ចាំអោយម៉ត់
- ខ្ទិះដូង 1/2 លីត្រ
- ទាកាប៉ា 3 kg (កាត់ជាដុំៗតូចល្មម)
- ទឹកត្រី 5 ស្លាបព្រាបាយ
- អំបិល 1 ស្លាបព្រាបាយ
- ស្ករ 6 ស្លាបព្រាបាយ
- អំបិល 1 ស្លាបព្រាបាយ
- ប្រេងឆា 4 ស្លាបព្រាបាយ
#គ្រឿងផ្សំ ទឹកតៅហ៊ូសម្រាប់ញ៉ាំជាមួយស៊ុបទាត្រកួន
- តៅហ៊ូ
- ខ្ទឹមស 10 កំពិស
- ស្ករ 5 ស្លាបព្រាបាយ
- បីចេង
- ទឹកក្រូចឆ្មា 4-5 ស្លាបព្រាបាយ
- ម្ទេស
#វិធីធ្វើ
- ចិញ្រ្ចាំខ្ទឹមស និងម្ទេសអោយម៉ត់
- យកតៅហ៊ូដាក់ក្នុងចាន ច្របល់អោយម៉ត់ សឹមដាក់ស្ករ ប៊ិចេង ទឹកក្រូចឆ្មា ខ្ទឹមស ម្ទេស កូរអោយសព្វ ថែមថយគ្រឿងផ្សំតាមចំនូលចិត្ត។
#វិធីធ្វើ:
1- សាច់ទាកាប់ជាដុំៗ រួចយកទៅប្រលាក់ជាមួយខ្ទឹមស ជីវ៉ាន់ស៊ុយ និងគ្រឿងផ្សំទាំងអស់ និងតៅហ៊ូ ប្រលាក់ឱ្យសព្វទុកមួយអន្លើ។
2- យកត្រាវយកទៅចៀនឱ្យឡើងក្រឡាក្រហមល្អ រួចទុកមួយអន្លើ
3- ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលរួចខ្ទឹមសចិញ្រ្ចាំនឹងម្ទេសឆ្អើរចិញ្រ្ចាំឆាអោយក្រហមល្អ រួចសឹមដាក់កាពិ ឆាអោយសព្វល្អ ទើបដាក់សាច់ឆាច្របល់ឲ្យសព្វ
4- ក្រោយមកដាក់ខ្ទិះដូងចូល រំងាស់រួចដាក់ទឹករំងាស់អោយឆ្អិនល្អរួចដាក់ត្រាវចៀន។
#ការរៀបចំស៊ុបទាត្រកួន
- ដួសទឹកស៊ុបទាដាក់ក្នុងកូនឆ្នាំមួយ ដាំអោយពុះ សឹមដាក់បន្លែមីឬនំបញ្ចុកតាមការចូលចិត្ត ៕
Sweet Home Puppy
Thursday, November 5, 2020